ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យ និងពង្រាយកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក - BNP

Breaking

Thursday, November 26, 2026

ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យ និងពង្រាយកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតត្រួតពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។


ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានយកចិត្តទុកដាក់ត្រួតពិនិត្យស្ថានភាពជាក់ស្តែងតាមទីតាំងប្រារព្ធពិធី តំបន់ប្រមូលផ្តុំប្រជាពលរដ្ឋ និងទីតាំងដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមច្រើន ព្រមទាំងពិនិត្យការត្រៀមលក្ខណៈរបស់កងកម្លាំងប្រចាំការតាមគោលដៅនីមួយៗ ដើម្បីធានាឱ្យការអនុវត្តភារកិច្ចមានប្រសិទ្ធភាព និងឆ្លើយតបទាន់ពេលវេលាចំពោះរាល់សភាពការណ៍ដែលអាចកើតមានឡើង៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប





 

No comments:

Post a Comment

Pages