រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងទូកង នៅដងស្ទឹងព្រែកត្នោត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក - BNP

Breaking

Thursday, November 26, 2026

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងទូកង នៅដងស្ទឹងព្រែកត្នោត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

(កំពង់ស្ពឺ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកាន់តែមានភាពអធិកអធមស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងទូកង ជូនសាធារណជនទស្សនា នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត។ ព្រឹត្តិការណ៍វប្បធម៌ប្រពៃណីនេះ នឹងប្រព្រឹត្តទៅពេញមួយថ្ងៃ គឺនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះហើយទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកំសាន្តលេងសប្បាយក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនេះមានចំនួន៦៨០,០០០នាក់។


ពិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ ក៏ដូចជាឆ្លុះបញ្ចាំងពីការរីកចម្រើននៃជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រៅពីការប្រកួតប្រជែងទូកងយ៉ាងស្វិតស្វាញ និងជក់ចិត្ត រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការបណ្តែតប្រទីប ការសម្តែងសិល្បៈវប្បធម៌ចម្រុះ និងទស្សនីយភាពប្លែកៗនិងអុជកាំជ្រួចជាច្រើន ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ





 

No comments:

Post a Comment

Pages