លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ដឹកនាំបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី - BNP

Breaking

Thursday, November 26, 2026

លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ដឹកនាំបើកកិច្ចប្រជុំប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខ របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មានការអញ្ជេីញចូលរួមពី លោក លោកស្រីស្នងការរង លោក លោកស្រីនាយ-នាយរងការិយាល័យជំនាញ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកអធិការ-អធិការរងនគរបាលក្រុង/ស្រុកទាំង៥ លោក នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំងបី លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ-សង្កាត់។


លោកស្នងការ បានកោតសរសើរ ដល់កម្លាំងនគរបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកកំសាន្តក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលមានរយៈពេលបីថ្ងៃ និងខិតខំយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចក្នុងទឹកដី នៃខេត្តមណ្ឌលគិរីប្រកបទៅដោយ សេចក្តីសុខសប្បាយនិងមានសុខសុវត្ថិភាព។ 


ក្នុងនោះផងដែរ លោកស្នងការ បានជុំរុញឱ្យការិយាល័យជំនាញមួយចំនួន ខិតខំអនុវត្តការងារទៅតាមមុខជំនាញនីមួយៗ បន្ថែមទៀតនិងសូមអោយមន្រ្តីនគរបាលទាំងអស់ ត្រូវទៅពិនិត្យនូវបញ្ជីរឈ្មោះបោះឆ្នោត នៅតាមបណ្តាឃុំសង្កាត់របស់ខ្លួន ដើម្បីត្រៀមលក្ខណ:ក្នុងបញ្ជីរឈ្មោះបោះឆ្នោត ឃុំ-សង្កាត់នាពេលខាងមុខនេះ។ និងត្រូវខិតខំបន្តនូវការផ្តល់អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ទៅតាមតម្រូវការចាំបាច់របស់ពួកគាត់នេះគឺជាគោលការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះហើយក៏ជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ក្នុងពេលបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី





 

No comments:

Post a Comment

Pages