ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌឹម នី អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦» ដែលបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
វគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញបច្ចេកទេស និងកាយសម្បទារបស់កងកម្លាំង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
S





No comments:
Post a Comment