សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកអភិបាលរងស្រុក មេឃុំ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកស្វាយលើជាច្រើនរូបផងដែរ។
ក្នុងថ្ងៃសិរីនេះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជ្រើសរើសយកថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៦នេះ ដើម្បីរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ដែលជាក្រុងមហេន្ទ្របវ៌ត (ឬមហិន្ទ្របព៌ត) គឺជាអតីតមហារាជធានីបុរាណដំបូងបង្អស់នៃសម័យអង្គរ ដែលមានទីតាំងស្ថិតនៅលើខ្នងភ្នំគូលែន(បច្ចុប្បន្នស្ថិតក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ខេត្តសៀមរាប) និងថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៥ ជាថ្ងៃដែលសម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគារ និងសមិទ្ធផលនានា នៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែនផងដែរ៕





No comments:
Post a Comment