រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបេីក អង្គសន្និបាត បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។
ពិធីបេីកអង្គសន្និបាតនេះដែរក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ ក្រុមប្រឹក្សា ខេត្ត ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី មេឃុំ ចៅសង្កាត់ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន១៦៥២ រូប ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





No comments:
Post a Comment