នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
បានអញ្ជើញចូលរួមវេទិកាសាធារណៈចំនួនពីរ ក្រោមអធិបតីភាពរបស់ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយវេទិកាទីមួយបានប្រព្រឹត្តទៅនៅបរិវេណអនុវិទ្យាល័យសន្តិភាព ស្រុកសាលាក្រៅ និងវេទិកាទីពីរនៅបរិវេណសាលាក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វេទិកាសាធារណៈនេះ មានការចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាក្រុមការងាររាជរដ្ឋាភិបាលក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបីប្រភេទ ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយក នាយករងរដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងផ្នែកទាំងពីរ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការ មេបញ្ជាការស្រុក ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងគណៈកម្មការវត្ត និងសាសនាផ្សេងៗ (មានស្ត្រី ៥០%) តំណាងមណ្ឌលសុខភាពនិងគណៈកម្មាធិការនានា (មានស្ត្រី ៥០%)តំណាងគណៈកម្មការ មាតា បិតាសិស្ស គ្រូបង្រៀន តំណាងប្រជាពលរដ្ឋ(គ្រប់ភូមិ ក្នុងឃុំនីមួយៗ) (មានស្ត្រី ៥០%) តំណាងវិស័យឯកជននិងស្ថាប័នមីក្រូហិរញ្ញវត្ថុ សរុបចំនួន ៦០៧ រូប។
វេទិកាទាំងពីរនេះ បានរៀបចំឡើងក្រោមគោលបំណងដើម្បីជួបប្រាស្រ័យ ជាមួយប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ និងធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល បូកសរុបសមិទ្ធផលដែលសម្រេចបានកន្លងមក ស្តាប់នូវមតិយោបល់ សំណើ សំណូមពរ និងបញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានដោយផ្ទាល់។





No comments:
Post a Comment