ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ និងកម្មវិធីគ្រប់គ្រងកម្រិត២ (វគ្គ១ និងវគ្គ២) - BNP

Breaking

Friday, November 20, 2026

ឯកឧត្តម កុល វីរក្ស អញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ និងកម្មវិធីគ្រប់គ្រងកម្រិត២ (វគ្គ១ និងវគ្គ២)

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធីគ្រប់គ្រងជាន់ខ្ពស់ និងកម្មវិធីគ្រប់គ្រងកម្រិត២ (វគ្គ១ និងវគ្គ២) សម្រាប់ក្រុមគោលដៅជាសមាជិកក្រុមប្រឹក្សា អភិបាលរងរាជធានី ខេត្ត និងប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌ ដែលអញ្ជើញមកពី ២៥រាជធានី ខេត្ត មានសិក្ខាកាមសរុប ១១៨រូប ស្រី១៥រូប។


សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលទាំងបីនេះរៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំ ចាត់ចែងការងារ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន៕





 

No comments:

Post a Comment

Pages