រតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ដឹកនាំអធិការ រួមទាំងមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យតាមដានពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងលិខិតបទដ្ឋានគតិយុទ្ធនានា និងជំរុញការងារអនាម័យបរិស្ថានតាមទីប្រជុំជនក្រុង-ស្រុក" ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តរតនគិរី។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី





No comments:
Post a Comment