ពោធិ៍សាត់៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលបានកំពុងហូរជន់លិចផ្លូវក្រួសក្រហមមួយខ្សែ ប្រវែងជាង ២០០ម៉ែត្រ នៅចំណុចខ្សាច់ហាប ស្ថិតក្នុងភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យជាក់ស្តែងអំពីស្ថានភាព ផលប៉ះពាល់ និងដោះស្រាយបញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ឱ្យបន្តតាមដានស្ថានភាពទឹក និងផលប៉ះពាល់នានា ព្រមទាំងពិនិត្យលទ្ធភាពដោះស្រាយ និងជួសជុលផ្លូវដែលរងការខូចខាត ឱ្យបានទាន់ពេលវេលា ដើម្បីធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការចុះត្រួតពិនិត្យដោយផ្ទាល់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការឆ្លើយតបចំពោះផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះទឹកជំនន់ទឹកភ្លៀង និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់





No comments:
Post a Comment