ខេត្តក្រចេះ៖ នៅរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ នៅសាលាប្រជុំខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ ជាច្រើនរូបនាក់។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការតែងតាំង លោក ម៉ែន វណ្ណា ជាអភិបាលរង នៃគណ:អភិបាលខេត្តក្រចេះ ជំនួសឯកឧត្តម គង់ គឹមនី ដែលត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។






No comments:
Post a Comment