ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា - BNP

Breaking

Monday, August 31, 2026

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ សីហា ២០២៦ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម អភិបាលខេត្ត បានជម្រាបជូន ឯកឧត្ដមឯកអគ្គរដ្ឋទូត អំពីសក្ដានុពលវិនិយោគនៅខេត្តកំពង់ឆ្នាំង និងបានស្នើសុំ ឯកឧត្ដម ជួយកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីក្នុងខេត្ត ដើម្បីបង្កើតការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។


បន្តមក ឯកឧត្ដម ឯកអគ្គរដ្ឋទូត និងលោកជំទាវ បានអញ្ជើញពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ និងការចិញ្ចឹមត្រីក្នុងបែផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង





 

No comments:

Post a Comment

Pages