មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុ
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីឆ្លុះបញ្ចាំងលើការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល។ វេទិកានេះមានការចូលរួមពី លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគីរី រួមទាំង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕





No comments:
Post a Comment