ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកនាយកសាលាខេត្ត លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ នាយរងនិងពលអាវុធហត្ថជាច្រើនរូប នៅក្រុងសែនមនោរម្យ ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានផ្តល់នូវថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ២០បេ ទឹកសុទ្ឋ៥០កេស ទឹកក្រូច៣០កេស មី៥០កេស ត្រីខ ២០កេស ជូនដល់កម្លាំងអាវុធហត្ថខេត្ត ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ៕





No comments:
Post a Comment