រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត - BNP

Breaking

Wednesday, July 29, 2026

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សាលាខេត្តស្ទឹងត្រែងបានរៀបចំ កិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅសាលប្រជុំធំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល និងចំណាយថវិការបស់រដ្ឋបាលខេត្ត។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ពាក់ព័ន្ធជាច្រើនរូបទៀត។


របៀបវារៈសំខាន់ៗដែលត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖


ការពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍សង្ខេបស្តីពីកៀរគរចំណូលថវិកា៖ ការតាមដានការប្រមូលចំណូលផ្ទាល់របស់ខេត្ត និងចំណូលផ្ទេរពីថវិកាជាតិ ដើម្បីធានាសុភវិនិច្ឆ័យ និងតម្លាភាពក្នុងការប្រមូលថវិកាចូលរដ្ឋ។


ការពិនិត្យ និងពិភាក្សាលើការអនុវត្តចំណាយថវិកា៖ ការវាយតម្លៃលើកិច្ចការចំណាយចរន្ត និងចំណាយវិនិយោគ ឲ្យចំទិសដៅ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


កិច្ចប្រជុំវិសាមញ្ញនេះ ក៏បានផ្លាស់ប្តូរមតិ និងចូលរួម ពីបណ្តាលសមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងនូវសំណួរ និងមតិយោបល់កែលម្អមួយចំនួន ដើម្បីតម្រង់ទិសការងារប្រមូលចំណូល និងគ្រប់គ្រងចំណាយឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


ក្នុងឱកាសនោះ គណៈអធិបតីបានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងបានផ្តាំផ្ញើឱ្យបន្តពង្រឹងកិច្ចសហការ រក្សាវិន័យថវិកា និងបង្កើនប្រសិទ្ធភាពការងារ ដើម្បធានាថា រាល់ការចំណាយថវិការដ្ឋពិតជាបានបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តស្ទឹងត្រែងទាំងមូលដោយចីរភាព។


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង





 

No comments:

Post a Comment

Pages