អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោក សង្គ្រោះបឋម ២០២៦ - BNP

Breaking

Monday, September 21, 2026

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោក សង្គ្រោះបឋម ២០២៦

បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ រៀបចំអបអរសាទរទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោក សង្គ្រោះបឋម ២០២៦ ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។


ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំង មានការចូលរួម ប្រតិភូអមដំណើរ សមាជិក សមាជិកានៃគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងក្មួយៗយុជនកាកបាទក្រហមកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សមាជិក-សមាជិកា បានចូលរួមយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៥ ប្រារព្ធធ្វើឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ 


មានរបាយការណ៍សង្ខេប ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ក្នុងនាមគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈគ្រប់លំដាប់ថ្នាក់ក្នុងវិស័យមនុស្សធម៌ បានចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពន្លឿនការ កាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ជាពិសេស គឺបានជួយស្រោចស្រង់ អាយុជីវិតប្រជាពលរដ្ឋតាមរយៈការផ្តល់អំណោយមនុស្សធម៌ និងជួយសង្គ្រោះបឋមក្នុងគ្រា អាសន្នឈានមុខគេនៅក្នុងទូទាំងខេត្ត។


ឯកឧត្ដម បន្តថា ទិវា សន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ២០២៦ នេះគោលបំណងធ្វើការបំពាក់បំប៉នចំណេះដឹង និងបំណិនជាក់ស្តែងស្តីពីការសង្គ្រោះបឋមជូនដល់ប្រជាពលរដ្ឋ និងយុវជនក្នុងសហគមន៍ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះថ្នាក់ផ្សេងៗ៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





 

No comments:

Post a Comment

Pages