ទីក្រុងអាស្ដាណា៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ច និងស្វែងយល់អំពីការអនុវត្តការងារនៅបណ្ឌិត្យសភារដ្ឋបាលសាធារណៈ ក្រោមការិយាល័យប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន (The Academy of Public Administration under the President of the Republic of Kazakhstan)។
សូមជម្រាបជូនថា បណ្ឌិត្យសភារដ្ឋបាលសាធារណៈ គឺជាស្ថាប័នមួយមានភារកិច្ចស្នូលក្នុងការបណ្តុះបណ្តាលមន្ត្រីរដ្ឋាភិបាលលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយបែងចែកជា២កម្រិត ទី១.កម្រិតមន្ត្រីធម្មតា និងទី២.កម្រិតថ្នាក់ដឹកនាំ។ ជាមួយគ្នានេះ បណ្ឌិត្យសភារដ្ឋបាលសាធារណៈ ក៏កំពុងប្រមូលទិន្នន័យរបស់ក្រសួង ស្ថាប័ន ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន និងមន្ត្រីទាំងអស់ ក្នុងគោលបំណងកាត់បន្ថយមុខងារដែលមានការជាន់គ្នា និងយន្តការផ្ដល់សេវាសាធារណៈ។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល





No comments:
Post a Comment