ឯកឧត្តម កៅ ខុនដារ៉ា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញជាសហអធិបតីដឹកនាំប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ - BNP

Breaking

Wednesday, September 23, 2026

ឯកឧត្តម កៅ ខុនដារ៉ា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ អញ្ជើញជាសហអធិបតីដឹកនាំប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៦ ក្រោមសហអធិបតីភាព ឯកឧត្តម កៅ ខុនដារ៉ា និង ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ)។


ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធាន-នាយការិយាល័យចូលរួមជាសមាជិកផងដែរ។


ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឯកភាពលើរបាយការណ៍ស្តីពីការបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារដំណាច់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមភារកិច្ចរៀងៗខ្លួននាពេលកន្លងមក។


ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋលេខាធិការ ស្នើឱ្យពិនិត្យ និងត្រៀមរៀបចំប្រគល់ភារកិច្ចជូនអង្គភាពថវិកាដែលនឹងត្រៀមក្លាយខ្លួនជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនាពេលខាងមុខ។ ជាកិច្ចបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើឱ្យបន្តនូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ក៏ដូចជាគោរពវិន័យកងកម្លាំងនគរបាលជាតិឱ្យបានត្រឹមត្រូវផងដែរ៕


ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ





 

No comments:

Post a Comment

Pages