ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ - BNP

Breaking

Thursday, September 3, 2026

ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ទទួលជួបពិភាក្សាការងារ ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ឧត្ដរមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ហោ ជិនវីរៈយុទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញ លោកឧត្តមសេនីយ៍ត្រី ឡុង សុគន្ធ ស្នងការរង ផែនការងារអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ ប្រធានមន្ទីរការងារ និងអភិបាលរងក្រុង/ស្រុកទាំង ០៥ ជាច្រេីនរូបទៀត។


ក្នុងជំនួបសម្តែងការគួរសមនេះ លោកអភិបាលរង បានទទួលស្វាគមន៍ និងលើកឡើងពីសភាពការណ៍ជនបរទេស ក្រោយ និងមុនសង្គ្រាមព្រំដែនរវាងកម្ពុជា-សៀម ព្រមទាំងលើកទឹកចិត្ត និងជំរុញការគាំទ្រក្នុងការងារធ្វើអធិការកិច្ច ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះ ឯកឧត្តម អគ្គនាយករង បានលើកឡើងអំពី គោលការ វិធានការ ច្បាប់អន្តោប្រវេសន៍ ក៏ដូចជាច្បាប់ការងារ ជូនអង្គពិធីសម្រាប់អនុវត្តឱ្យបានជោគជ័យ ដើម្បីគ្រប់គ្រងឱ្យបានច្បាស់លាស់នូវចំនួនជនបរទេស សម្រាប់ជំរុញ និងបង្កើនថវិកាជាតិ ពិសេសធានាបាននូវ សន្តិសុខជាតិមាតុភូមិរបស់យើង៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ





 

No comments:

Post a Comment

Pages