ឯកឧត្តម សរ សុពុត្រា ដាក់ចេញនូវបទបញ្ជា និងទិសដៅការងារសំខាន់ៗ ដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ - BNP

Breaking

Monday, August 24, 2026

ឯកឧត្តម សរ សុពុត្រា ដាក់ចេញនូវបទបញ្ជា និងទិសដៅការងារសំខាន់ៗ ដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវបទបញ្ជា និងទិសដៅការងារសំខាន់ៗជាច្រើនដល់មន្ទីរ និងស្ថាប័នពាក់ព័ន្ធ។


ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបន្តអភិរក្សសត្វផ្សោតទន្លេមេគង្គ ត្រីមេពូជ និងសត្វងាយរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបង្កើនការលែងកូនត្រី និងត្រីមេពូជបន្ថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។


ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែល ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតី ក្នុងទិវាមច្ឆាជាតិ ១កក្កដា ដោយលែងកូនត្រី និងត្រីមេពូជជាង ១០ម៉ឺនក្បាល នៅអាងទឹកវារីអគ្គិសនីសេសានក្រោម២ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហគមន៍នេសាទ ប្រជាពលរដ្ឋ យុវជនកាកបាទក្រហមកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ និងសិស្សានុសិស្ស សរុបប្រមាណ ៤៥០នាក់។


ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ទីរកសិកម្ម សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ជំរុញការចុះបញ្ជីដីរដ្ឋ កន្លែងសហគមន៍នេសាទ តំបន់ការពារជលផល និងដីព្រៃលិចទឹក ព្រមទាំងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។បន្ថែមពីនេះ ត្រូវពង្រឹងការបង្ក្រាបបទល្មើសនេសាទ ជាពិសេសក្នុងរដូវបិទនេសាទ និងចាត់វិធានការលើការផលិត លក់ ឬចែកចាយឧបករណ៍បំផ្លិចបំផ្លាញ ព្រមទាំងពង្រឹងសមត្ថភាពសហគមន៍នេសាទ ជំរុញទេសចរណ៍ធម្មជាតិ និងការងារវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ។


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង





 

No comments:

Post a Comment

Pages