មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ថងភៀន ឆ័យម៉ាលី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយ និងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន ២១នាក់ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ហេង លីដែន ភរិយាឯកឧត្តម ថង សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ពិធីនេះបានប្រព្រឹត្តទៅ នៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងសែនមនោរម្យ។
អំណោយដែលត្រូវបានផ្តល់ជូនសិស្សានុសិស្សទាំង ២១នាក់ នាឱកាសនោះ រួមមាន៖ ចំណីអាហារ កាតាបសិក្សា ទឹកដោះគោ និងថវិកាឧបត្ថម្ភចំនួន ៤០,០០០ រៀល ក្នុងម្នាក់ៗ។
សកម្មភាពមនុស្សធម៌នេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងការសិក្សារបស់កុមារី-កុមារាដែលជាទំពាំងស្នងឫស្សី ដើម្បីជួយសម្រាលបន្ទុកគ្រួសារ និងលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត។




No comments:
Post a Comment