ទីស្ដីការក្រសួងមហាផ្ទៃ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការចែករំលែកបទពិសោធនៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល»។
សិក្ខាសាលានេះ រៀបចំដោយ ក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង មន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រហូតដល់ថ្នាក់ឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីចែករំលែកបទពិសោធ និងវិធីសាស្ត្រល្អៗពីអាជ្ញាធរខេត្តដែលអនុវត្តបានល្អ ព្រមទាំងបំផុសចលនាឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងការប្រែក្លាយសាលារៀន និងមណ្ឌលសុខភាព ទៅជាអង្គភាពផ្តល់សេវាគំរូ។
លើសពីនេះ អង្គសិក្ខាសាលានឹងផ្តោតលើការពង្រឹងអភិបាលកិច្ច និងបើកឱកាសឱ្យអ្នកចូលរួមផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក ក្រោមការសម្របសម្រួលពីមន្ត្រីជំនាញផងដែរ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ





No comments:
Post a Comment