(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី21 ខែកក្កដា ឆ្នាំ2026 នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) សម្រេចបានប្រមាណ៩៥%ហើយ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រីបច្ចេកទេស ធ្វើការសិក្សាលម្អិត ជុំវិញការរៀបចំតុបតែង លម្អ ក្នុងអគាររដ្ឋបាលថ្មី ដូចជាផ្ទាំងគំនូ និងបុស្បុក ជាដើម ដើម្បីឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងសាកសមជាអគាររដ្ឋបាលគំរូ។ ទន្ទឹមនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើឱ្យក្រុមជាងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការសាងសង់ សំណង់ខាងលើ ឱ្យបានរួចរាល់តាមផែនការកំណត់ និងមានគុណភាពខ្ពស់ ដើម្បីទុកប្រើប្រាស់បានគង់វង្សយូរអង្វែង។
បើតាមនាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នសំណង់នេះកំពុងសាងសង់លទ្ធផលសម្រេចបានប្រមាណ ៩០% ហើយ ខណៈគម្រោងអាគារថ្មី នៃរដ្ឋបាលសាលាខេត្តមួយនេះ ត្រូវបានសាងសង់ឡើងអំពីបេតុងអាមេ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង ៥៣ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងកម្ពស់ ៣ជាន់ ដោយមានទីតាំងនៅក្នុងបរិវេណសាលាខេត្ត ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម




No comments:
Post a Comment