ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីររាយការណ៍ប្រាប់មកអង្គភាព.BNP.TV onlineយើងខ្ញុំថា! មានទីតាំងល្បែង(បញ្ជល់មាន់ផ្ទាល់ដី )ខុសច្បាប់ មួយកន្លែង ស្ថិតក្នុង ភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលគេស្គាល់ថាម្ចាស់ទីតាំងឈ្មោះ លោក (លឹម)ដែលមានឥទ្ធិពលយ៉ាងខ្លាំង អាចបើកសង្វៀនបញ្ជល់មាន់ផ្ទាល់ដី និងល្បែងស៊ីសងគ្រប់ប្រភេទលេងយ៉ាងគគ្រឹកគគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ពីព្រោះឥទ្ធិពល លោក(លឹម)ខ្លាំងពេក មិនហ៊ានធ្វើការបង្រ្កាប! មានប្រភពសុំមិនបញ្ចេញឈ្មោះប្រាប់ថាម្ចាស់ទីតាំងសង្វៀនល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត កន្លងមកលោក(លឹម)ធ្លាប់ទាំងវាយចាងហ្វាងម្នាក់សុំមិនបញ្ចេញឈ្មោះ។ដោយចាងហ្វាងនោះបានដាក់ពាក្យបណ្ដឹងទៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។ប៉ុន្តែលោក(លឹម)នេះនៅធម្មតា។
ប្រភពបានឲ្យដឹងទៀតថា! ទីតាំងល្បែង(បញ្ជល់មាន់ផ្ទាល់ដី)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកមេមត់ កំពុងបើកដំណើរការភ្នាល់លេងចាក់លុយយ៉ាងពេញបន្ទុក តែគេមិនទាន់មានឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់ទេ កើតមាននូវ អំពើ ចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ កំពុងរងការរិះគន់ចំៗថា បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែង និងបក្សពួក របស់ខ្លួន ក៍មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង(បញ្ជល់មាន់ផ្ទាល់ដី)ខុសច្បាប់ នៅលើទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានឡើយ។
អង្គភាពBNP TV online យើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សូមសំណូមពរទៅដល់ ឯកឧត្តម ប៉ែនកុសល្ស អភិបាលនៃគណៈអភិបាលខេត្ត រួមនឹង ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាល ខេត្តត្បូងឃ្មុំ មេត្តា ជួយចាត់មន្ត្រីក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែង(បញ្ជល់មាន់ផ្ទាល់ដី)ខុសច្បាប់ មួយកន្លែង ស្ថិតនៅក្នុងភូមិ មុខក្រាស់ឃុំ មេមត់ ស្រុក មេមត់ ខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខសង្គម។
សូមរំលឹកផងដែលថា! កាលនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានកន្លងផុតទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាឲ្យលោក អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវតែត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង។
អង្គភាព bnptv online យើងខ្ញុំរងចាំការបកស្រាយ24 ម៉ោងលើ 24 ម៉ោង
អង្គភាពយើងខ្ញុំផ្សាយនេះពុំមានន័យណាជាន់ពន្លិចស្ថាប័នណាមួយនោះទេគ្រាន់តែផ្សាយជូនមហាជនព័ត៌មានពីមហាជនទៅថ្នាក់ដឹកនាំ។សូមអរគុណ។
Saturday, June 20, 2026
Home
ព័ត៌មានជាតិ
សន្តិសុខសង្គម
ទីតាំងល្បែង(បញ្ជល់មាន់ផ្ទាល់ដី)ខុសច្បាប់ មួយកន្លែងក្នុង ភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានការបង្រ្កាប!ដែលគេស្គាល់ថាម្ចាស់ទីតាំងឈ្មោះ លោក (លឹម)
ទីតាំងល្បែង(បញ្ជល់មាន់ផ្ទាល់ដី)ខុសច្បាប់ មួយកន្លែងក្នុង ភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានការបង្រ្កាប!ដែលគេស្គាល់ថាម្ចាស់ទីតាំងឈ្មោះ លោក (លឹម)
Tags
# ព័ត៌មានជាតិ
# សន្តិសុខសង្គម
Share This
About BNP NEWS
សន្តិសុខសង្គម
Tags
ព័ត៌មានជាតិ,
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433



No comments:
Post a Comment