អភិបាលខេត្តកំពត អញ្ជើញជាអធិបតីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ២,៤៨៨ គ្រួសារ ក្នុងស្រុកឈូក - BNP

Breaking

Tuesday, May 19, 2026

អភិបាលខេត្តកំពត អញ្ជើញជាអធិបតីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋចំនួន ២,៤៨៨ គ្រួសារ ក្នុងស្រុកឈូក

កំពត៖ នៅថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់បងប្អូនប្រជាពលរដ្ឋ មកពីភូមចំនួន៤ ក្នុងឃុំតាកែន ស្រុកឈូក។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តត្រពាំងបី ស្ថិតក្នុងភូមិភ្នំព្រាល ឃុំតាកែន ស្រុកឈូក ខេត្តកំពត។


យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវចែកជូនប្រជាពលរដ្ឋនៅក្នុងពិធីនេះ គឺផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមកពីភូមចំនួន៤ រួមមាន៖ ភូមិចំការមន, ភូមិវាលក្រសាំង, ភូមិជ័យតាស្វាយ និងភូមិដំណាក់ត្រយឹង ដែលមានក្បាលដីសរុបចំនួន ២,៩២៧ ក្បាលដី ស្មើនឹង ២,៤៨៨ គ្រួសារ៕


ប្រភព៖ រដ្ឋបាលខេត្តកំពត





 

No comments:

Post a Comment

Pages