អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកអង្គរបូរី ត្រូវលុបបំបាត់បទល្មើស Online Scam ឱ្យអស់ពីមូលដ្ឋាន - BNP

Breaking

Monday, April 27, 2026

អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកអង្គរបូរី ត្រូវលុបបំបាត់បទល្មើស Online Scam ឱ្យអស់ពីមូលដ្ឋាន

តាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលស្រុកអង្គរបូរី ដែលទើបតែងតាំងថ្មី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ការ និងទប់ ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) កុំឱ្យមានវត្តមាន ក្នុងមូលដ្ឋានដាច់ខាត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋ។


ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង លោក កង អាណាន់ ជាអភិបាលស្រុកអង្គរបូរី កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។


វិធានការគន្លឹះដែល ឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវបានដាក់ចេញនូវសំខាន់ៗមួយចំនួន រួមមាន ត្រូវចុះតាមដាន និងត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេសទាំងអស់ ជាពិសេសនៅតាមរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងសង្ស័យផ្សេងៗ ដែលអាចមានការបង្កប់អាជីវកម្មឆបោកអនឡាញ។ ក្រៅពី Online Scam ត្រូវពង្រឹងការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបញ្ហាគ្រឿងញៀនឱ្យទាន់ពេលវេលា និងមន្ត្រីច្រកទ្វារព្រំដែនត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត ចំពោះភ្ញៀវបរទេស ដែលឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកក្នុងខេត្តតាកែវ ដើម្បីបង្ការបទល្មើសជួញដូរមនុស្ស និងការហូរចូលនៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។


ឯកឧត្តម បន្តថា ដើម្បីជាការឆ្លើយតបទៅនិងវិធាន ការមុតស្រួចបំផុតរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែសកម្ម ដើម្បីធានាប្រសិទ្ធ ភាពនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

ជាទីបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យានេះ គឺជាកិច្ចការអាទិភាព ដើម្បីការពារសន្តិសុខសង្គម និងសេចក្តីសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកអង្គរបូរី ក៏ដូចជាទូទាំងខេត្តតាកែវទាំងមូល៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ






 

No comments:

Post a Comment

Pages