ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកកោះអណ្ដែតថ្មី - BNP

Breaking

Thursday, April 30, 2026

ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកកោះអណ្ដែតថ្មី

តាកែវ ៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែតថ្មី។


លោក ភួន ឈីម ត្រូវបានប្រកាសតែងតាំងជា អភិបាល នៃគណៈអភិបាលស្រុកកោះអណ្ដែត ជំនួស លោក គិន ភក្តី ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ចទៅជា អភិបាលស្រុកព្រៃកប្បាស។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍កោតសរសើរចំពោះស្មារតីសាមគ្គីភាព របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកកោះអណ្ដែត បានរួមគ្នាជំរុញឱ្យមូលដ្ឋានមានការរីកចម្រើនលើគ្រប់វិស័យ។


ឯកឧត្តម អភិបាលខេត្ត បន្ដថា រាល់សមិទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតចេញពីកិច្ចសហការជិតស្និទ្ធរវាងអាជ្ញាធរ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ។ ដូច្នេះហើយ ដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ផ្ដាំផ្ញើដល់ លោក ភួន ឈីម ជាអភិបាលស្រុកថ្មី នូវចំណុចគន្លឹះសំខាន់ៗ រួមមាន ត្រូវបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រើប្រាស់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។ ត្រូវបន្តចុះជួប និងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕


ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





 

No comments:

Post a Comment

Pages