ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅរដ្ឋបាលខេត្តកំពង់ចាម - BNP

Breaking

Wednesday, January 14, 2026

ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នៅរដ្ឋបាលខេត្តកំពង់ចាម

នៅព្រឹកថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី៣ ខេត្តកំពង់ចាម ក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូម-ឃុំ-សង្កាត់មានសុវត្ថិភាព» បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពសម្រាប់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលសន្និសិទសាលាខេត្តកំពង់ចាម។



ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ លេខាធិការដ្ឋាន គ.ម.ឃ.ស. អនុប្រធានលេខាធិការដ្ឋាន គ.ម.ឃ.ស. ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ–អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សរុបចំនួន ៥៥៦ នាក់ ក្នុងនោះស្ត្រីចំនួន ៧៤ នាក់។



នៅក្នុងកិច្ចប្រជុំនេះ ក៏បានផ្សព្វផ្សាយ អនុក្រិត្យលេខ ០៣ អរនក្រ .បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរាដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្គុំ ជូនអង្គពិធីបានជ្រាប។



នៅចុងបញ្ចប់កម្មវិធី ឯកឧត្ដម អ៊ូច ភា រដ្ឋកាលេខាធិការ តំណាងលេខាធិការគាំទ្រសម្រាប់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» បានប្រគល់ប្រតិទិន ឆ្នាំ២០២៦ របស់លេខាធិការដ្ឋានគាំទ្រសម្រាប់ការអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់ មានសុវត្ថិភាព» ចំនួន ៥០៧ក្បាល ដល់រដ្ឋបាលខេត្ត ផងដែរ។





 

No comments:

Post a Comment

Pages