ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញសំណេះសំណាល សួរសុខទុក្ខ គ្រួសារកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក អតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន ៦៣០នាក់ នៅខេត្តត្បូងឃ្មុំ - BNP

Breaking

Saturday, January 17, 2026

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង អញ្ជើញសំណេះសំណាល សួរសុខទុក្ខ គ្រួសារកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក អតីតយុទ្ធជន និងនិវត្តន៍ជន ចំនួន ៦៣០នាក់ នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារ បានចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខគ្រួសារកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក អតីតយុទ្ធជន និងនិវត្តន៍ជនសរុបចំនួន ៦៣០ នាក់ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ព្រមទាំងបាននាំយកអំណោយជាស្បៀង សម្ភារៈប្រើប្រាស់ ថ្នាំពេទ្យ និងថវិកាមួយចំនួន សរុបជាទឹកប្រាក់ចំនួន ១៩,៥៣០ ដុល្លារ សម្រាប់ចែកជូនគ្រួសារកងទ័ពជួរមុខ ប្រជាពលរដ្ឋភៀសសឹក អតីតយុទ្ធជន និវត្តន៍ជន និងអាជ្ញាធរមូលដ្ឋាន និងប្រគល់ម៉ូតូមួយគ្រឿងជាអំណោយពីឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ជូនកងទ័ពជួរមុខសម្រាប់ដឹកជញ្ជូនស្បៀង ព្រមទាំងនាំយកទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តពោធិព្រឹក្ស (វត្តកញ្ចក់) ចំនួន ១៥ អង្គ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រូចឆ្មារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារផងដែរ ។




 

No comments:

Post a Comment

Pages