ទឹកអូរឬស្សី ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជាតិពុលខ្លាំង បណ្តាលឲ្យត្រី និងគោងាប់ សង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រី នៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប - BNP

Breaking

Friday, December 5, 2025

ទឹកអូរឬស្សី ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជាតិពុលខ្លាំង បណ្តាលឲ្យត្រី និងគោងាប់ សង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រី នៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប

បន្ទាប់ពីទទួលបានដំណឹងនេះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្រ្តីជំនាញអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយ អាជ្ញាធរខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទប់ស្កាត់ការបំពុល តំបន់ទឹកសារធារណៈនៅក្នុងភូមិសាស្រ្ត ខ្លុងពពក ឃុំជាប និងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ករណីសង្ស័យមានការបំពុលបរិស្ថានដែលបានធ្វើឱ្យងាប់ត្រីនៅតាមអូរធម្មជាតិទឹកអូរឫស្សី ដែលជាដៃអូរភ្ជាប់ទៅស្ទឹងជ្រាប ក្នុងភូម៨សាស្រ្តខេត្តកំពង់ឆ្នាំង។


ក្រុមការងារបានចុះពិនិត្យការដ្ឋាន ក្រុមហ៊ុន រុករករ៉ែលោហៈ Cambodian Xuan Yi Minerals Co., Ltd  ដែលមានទីតាំក្បែរនោះផងដែរ។ ជាមួយគ្នានេះ ក្រុមការងារបន្តសហការជាមួយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការជូនដឹណឹង និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីការបំពុលទឹកអូរឫស្សី (ដៃអូរស្ទឹងជ្រាប) ដោយហាមមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកអូរ និងហាមមិនឲ្យបរិភោគត្រីនៅក្នុងទឹកចំនួនទៀតដែលពាក់ព័ន្ធនឹងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ 


ជាមួយគ្នានេះដែរ ក្រុមការងារក្រសួងបរិស្ថាន បន្តពិនិត្យទីតាំងរុករករ៉ែលោហៈ ប្រមូលសំណាក និងធ្វើកំណត់ហេតុដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងចាត់វិធានការបន្ត៕









 

No comments:

Post a Comment

Pages