កាលពីថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២៥ វេលាម៉ោង ២០ និង 00 នាទី មានករណីបុរសម្នាក់ប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួន នៅម្ដុំផ្ទះពស់ចាស់ ស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយបានរត់គេចខ្លួនបាត់។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលជាតិនិងការចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក
ស រដ្ថា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប កញ្ញា ស្នងការរង
ផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកនម្លាំ@ងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានស្រាវជ្រាវស្វែងរកចាប់ខ្លួនរហូតដល់ម៉ោង ២៣ និង១៥ នាទី ទើបឃាត់ខ្លួនជនសង្ស័យបានលោមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំងក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី
៕






No comments:
Post a Comment