អភិបាលខេត្តរតនគិរី ផ្តាំផ្ញើដល់ប្រធានរតនគារខេត្ត ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាក្នុងអង្គភាព អនុវត្តការងារសំខាន់ៗជាអាទិភាពចំនួន៦ - BNP

Breaking

Monday, November 24, 2025

អភិបាលខេត្តរតនគិរី ផ្តាំផ្ញើដល់ប្រធានរតនគារខេត្ត ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាក្នុងអង្គភាព អនុវត្តការងារសំខាន់ៗជាអាទិភាពចំនួន៦

ការផ្តាំផ្ញើរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី យ៉ាងដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានរតនាគារ ខេត្តរតនគិរី ដែលបានប្រារព្ធធ្វើ

ឡើងនៅសាលប្រជុំអគារD សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី២៤ 

ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ វឌ្ឍនៈ 

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  ការអនុវត្តការងារសំខាន់ៗ ដែល ឯកឧត្តម អភិបាលខេត្ត ផ្តាំផ្ញើនាពេលនេះរួមមាន÷

១. បន្តខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ គោរព

វិន័យម៉ោងបំពេញការងារ និង របៀបរបបធ្វើការឱ្យបានល្អ ដោយអនុវត្តតាមឋានានុក្រម ជាពិសេសតម្រូវអោយមានកិច្ច ប្រជុំផ្ទៃក្នុងឱ្យបានទៀងទាត់ជាប្រចាំ។

២. ខិតខំអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយគោរព និងអនុវត្តច្បាប់ លិខិតបទដ្ឋាន ដែលរាជរដ្ឋា

ភិបាល និងក្រសួងបានដាក់ចេញ ឱ្យបានម៉ឺងម៉ាត់។

៣. ត្រូវបន្តអនុវត្តទំនាក់ទំនង សហការឱ្យបានជិតស្និត ជា

មួយ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមហ៊ុនវិនិយោគ ដែលជាដៃគូរអភិវឌ្ឍន៍ ឱ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមចំណែក ជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឱ្យបានរីកចម្រើនបន្ថែមទៀត។

៤. បន្តយកចិត្តទុក ពង្រឹងដល់ការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបន្តជួយសម្របសម្រួល ពន្លឿនការផ្តល់សេវាគ្រប់ បណ្តាមន្ទីរ-អង្គភាព ជុំវិញខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យបានទាន់ពេលវាលា ស្របតាមច្បាប់កំណត់។

៥. ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែក

លើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល ឬលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

៦. បន្តយកចិត្តទុកដាក់ ក្នុងការកែលម្អរសោភ័ណភាព អនា

ម័យបរិស្ថាន ខាងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួនឱ្យបានស្អាតជានិច្ច។


ថ្លែងក្នុងឱកាសនេះផងដែរ ឯកឧត្តម ឆាន់ វឌ្ឍនៈ បានសម្តែងការសាទរ លោក ផេង សុផាន់ណា ដែលលោកត្រូវបានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតាំងជាប្រធានរតនាគារខេត្តរតនគិរី ដែលនេះជាការសបញ្ជាក់ អំពីការផ្តល់សេចក្តីទុកចិត្ត ការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះគុណ

សម្បត្តិការងារជំនាញ និងសមត្ថភាពដឹកនាំ របស់លោកពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ឯកឧត្តមជឿជាក់ថា លោកប្រធានរតនាគារ ខេត្តរតនគិរីថ្មី នឹងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បី បំពេញតួនាទីភារ

កិច្ចឱ្យបានជោគជ័យ តាមរយៈការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


 ឯកឧត្តម ឆាន់ វឌ្ឍនៈ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  សង្ឃឹមថា ការរៀបចំរចនាសម្ព័ន្ធដឹកនាំ និងគ្រប់

គ្រងរបស់រតនាគារខេត្តរតនគិរី នឹងជួយសម្រួលដល់ថ្នាក់

ដឹកនាំ និងមន្ត្រីរាជការរតនាគារខេត្ត បន្តអនុវត្តនូវ មុខងារ និងតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន និងកាន់តែមានប្រសិទ្ធភាព ហើយសម្រេចបាននូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋា

ភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ជូន ជាពិសេសគឺ អនុវត្តនូវអភិក្រម៤ប្រការ ដែលជាអនុសាសន៍

ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺ៖

១- អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ៖ ត្រូវមានមនសិការវិជ្ជាជីវៈ និងប្រកាន់ ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ។

២- អនុវត្តការងារជាក្រុម បំពេញការងារដើម្បីបម្រើឧត្តមប្រយោជន៍នៃ ការពង្រឹងស្ថាប័ន និងយន្តការការងារ ដោយយោងលើស្មារតីនៃការគោរពឋានានុក្រម មុខងារ និងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំ ទាំងផ្នែកទស្សនៈ គោលជំហរ និងសកម្មភាព។

៣- អនុវត្តការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងគោលការណ៍ប្រសិទ្ធភាពថវិកា៖ មិនបង្កើតបញ្ហា បង្ការទប់

ស្កាត់បញ្ហាមិនឱ្យកើតមាន ដោះស្រាយបញ្ហាទាន់នៅតិចតួច និងអនុវត្តការងារដោយប្រកាន់ គោលការណ៍តុល្យភាពរវាងការវិភាជន៍ថវិកា និងសមិទ្ធផលឱ្យបានខ្ជាប់ខ្ជួន។

៤- មិនត្រូវមើលរំលងកំហុសរបស់ខ្លួនឯង ទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួន ដោយអនុលោមតាម អភិក្រមការងារ៥យ៉ាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ។


សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេច

តែងតាំ លោក ផេង សុផាន់ណា ឋានន្តរសក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៥ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានរតនាគារខេត្តរតនគិរី ជំនួស លោក កេន ចាន់ធី ដែលបានចូលនិវត្តន៍៕






 

No comments:

Post a Comment

Pages