ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញធ្វើបទបង្ហាញលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយនៅតាមពន្ធនាគារ - BNP

Breaking

Tuesday, November 11, 2025

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញធ្វើបទបង្ហាញលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយនៅតាមពន្ធនាគារ

កូរ៉េខាងត្បូង ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃកម្ពុជា បានធ្វើបទបង្ហាញលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយនៅតាមពន្ធនាគារ។


នាឱកាសនោះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា វិស័យពន្ធនាគារកម្ពុជា បានរីកចម្រើនយ៉ាងច្រើន ប៉ុន្តែចំនួនជនជាប់ឃុំនៅតែកើនឡើងជាបន្តបន្ទាប់ ដែលជាបញ្ហាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ មន្ត្រី និងសេវានានាក្នុងពន្ធនាគារ។


ឯកឧត្តម អគ្គនាយក បានគូសបញ្ជាក់ថា «តាមរយៈការខិតខំប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវខ្ពស់ និងការសហការល្អជាមួយប្រទេសសមាជិក APCCA យើងបន្តការអភិវឌ្ឍន៍ជាលំដាប់ដើម្បីធានាឱ្យបាននូវសន្តិសុខសុវត្ថិភាព ការប្រព្រឹត្តឲ្យមានមនុស្សធម៌ និងការស្តារនីតិសម្បទាដល់ជនជាប់ឃុំ ឲ្យកាន់តែល្អប្រសើរឡើង»។


ឯកឧត្តម អគ្គនាយក បន្ដថា វិស័យពន្ធនាគារកម្ពុជា បានអភិវឌ្ឍន៍យ៉ាងច្រើនចាប់តាំងពីឆ្នាំ១៩៩៣ យើងបានបង្កើតក្របខណ្ឌច្បាប់ រៀបចំលិខិតបទដ្ឋានគតិយុត្តនានា កែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងពន្ធនាគារ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រចំនួន៤ដំណាក់កាល។


ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ





 

No comments:

Post a Comment

Pages