នារសៀលថ្ងៃអង្គារ ទី១១ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុញ្ញាតជូន ឯកឧត្តម ម៉ាកូស ដូស រ៉េហ្ស ដា ខូសតា (Marcos Dos Reis Da Costa) អគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រខាងកើតចូលសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានវត្តមានចូលរួមពី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីការទូតទីម័រខាងកើត។
ការជួបប្រជុំពិភាក្សានេះបានផ្តោតទៅលើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ការងាររវាងប្រទេសទាំងពីរ ជាពិសេសការងារអន្តោប្រវេសន៍ ទំនើបកម្មនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងការទប់ស្កាត់បទល្មើសឆ្លងដែនជាដើម៕
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍





No comments:
Post a Comment