អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ ឈរជើងនៅចំណុចអានសេះ ដែលមានបញ្ហាសុខភាព - BNP

Breaking

Tuesday, August 26, 2025

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ ឈរជើងនៅចំណុចអានសេះ ដែលមានបញ្ហាសុខភាព

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងក្រុមការងារ នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ឆ្លៀតឱកាសមុនចូលរួមពិធីបុណ្យរុក្ខទិវា បានអញ្ជើញចុះសួរសុខទុក្ខកម្លាំងយោធាជួរមុខម្នាក់ នៃវីរសេនាតូចស៊ើបការណ៍ ឈរជើងនៅចំណុចអានសេះ ខេត្តព្រះវិហារ ដែលមានបញ្ហាសុខភាព ពុលផ្សែងគីមី មានអាការចុកដើមទ្រូង ទន់ដៃជើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយទទួលបានការយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យ។

ឯកឧត្តម ខូយ រីដា បានសម្តែងនូវការគោរពអរគុណ និងមានមោទនភាពជាខ្លាំង ចំពោះវីរភាពដ៏អង់អាចរបស់ប្អូន ដែលហ៊ានលះបង់ពលី ស៊ូស្លាប់ ដើម្បីជាតិមាតុភូមិរបស់យើង សូមប្អូនឆាប់ជាសះស្បើយ ហើយភាពអង់អាចរបស់កងទ័ពយើង នឹងឋិតនៅជាការចងចាំរបស់ប្រជាជនកម្ពុជាយើង ជារៀងរហូត។

ជាមួយគ្នានោះ ឯកឧត្តម ខូយ រីដា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ ដែលខិតខំប្រឹងប្រែងបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសដូចជាយោធាជួរមុខម្នាក់នេះ ដែលមានបញ្ហាសុខភាព ពុលផ្សែងគីមី មានអាការចុកដើមទ្រូង ទន់ដៃជើង ត្រូវបានការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់





 

No comments:

Post a Comment

Pages