ពិតជាមិនធម្មតា លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា កំពុងតែសប្បាយដៃនៅក្នុងការប្រមូលលុយដាក់ហោប៉ៅ - BNP

Breaking

Wednesday, May 7, 2025

ពិតជាមិនធម្មតា លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា កំពុងតែសប្បាយដៃនៅក្នុងការប្រមូលលុយដាក់ហោប៉ៅ

អាជីវករដែលដឹកទំនិញតាមផ្លូវជាតិលេខ 5A ស្ថិតនៅក្នុង ភូមិ ពុកឆ្មា ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង  ប្រភពពីអាជីវករបានបង្ហើបឲ្យដឹងយ៉ាងដូច្នេះទៀតថា ស្ថានីយជញ្ជីងពុកឆ្មា រថយន្តដឹកមិនលើសទម្ងន់ក៏ត្រូវបង់ថវិកាជូនស្ថានីយដែរ តែបើលើសទម្ងន់ត្រូវបង់ថវិកាផ្សេងនឹងត្រូវផ្អាកជញ្ជីងសិន នេះជាការរៀបរាប់របស់អាជីវករដែលបានបង្ហើបប្រាប់ សូមបញ្ជាក់ រាល់រថយន្តដែលមិនលើសទម្ងន់តាមស្តង់ដារគឺត្រូវបង់ចំនួន 1 ម៉ឺនរៀលគ្រប់រថយន្តទាំងអស់ តើនេះជាទង្វើអ្វី អាជីវករអាចដឹកទំនិញម្ដងៗចំណេញបានប៉ុន្មាន ដូច្នេះហើយសុំអង្គការប្រឆាំងអំពើពុករលួយមេត្តាជួយស៊ើបអង្កេត លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីង ពុកឆ្មា មួយកន្លែងនេះផងទាន អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺជុំវិញព័ត៌មានមួយនេះរាល់ម៉ោងធ្វើការ 24 ម៉ោង







 

No comments:

Post a Comment

Pages