ឯកឧត្តម ហ៊ុន ម៉ានី ស្នើដល់បណ្តារដ្ឋនានា រួមទាំងប្រទេសជាសមាជិកអាស៊ាន និងកម្ពុជាផ្ទាល់ ត្រូវគិតគូរជាប្រចាំ ក្នុងការបន្តពង្រឹង សមត្ថភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន - BNP

Breaking

Monday, May 19, 2025

ឯកឧត្តម ហ៊ុន ម៉ានី ស្នើដល់បណ្តារដ្ឋនានា រួមទាំងប្រទេសជាសមាជិកអាស៊ាន និងកម្ពុជាផ្ទាល់ ត្រូវគិតគូរជាប្រចាំ ក្នុងការបន្តពង្រឹង សមត្ថភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានស្នើដល់បណ្តារដ្ឋនានារួម ទាំងប្រទេសជាសមាជិកអាស៊ាន និងកម្ពុជាផ្ទាល់ ត្រូវគិតគូរជាប្រចាំ ក្នុងការបន្តពង្រឹង សមត្ថភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន និងការកំណត់ឡើងវិញនូវ អាទិភាព ក៏ដូចជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ ដែលទាមទារឱ្យមូលធនមនុស្ស នៅក្នុងក្របខណ្ឌមុខងារសាធារណៈមានសមត្ថភាព ឆន្ទៈមោះមុត និងវិជ្ជាជីវៈ ក្នុង ការបំពេញការងារជូនជាតិ និងប្រជាជន។


ការស្នើសុំកិច្ចសហការគ្នានេះ ធ្វើឡើង នៅក្នុងពិធីបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈសម្រង់ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅខេត្តព្រះសីហនុ៕








 

No comments:

Post a Comment

Pages