នារសៀលថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការសាខា ឯកឧត្តម ញ៉ែម
សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទ
ក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញដឹកនាំគណៈ
ប្រតិភូសាខា ទទួលជួបសំណេះសំណាល និងទទួលថវិកាចំនួន ២០.០០០.០០០ រៀល (ម្ភៃលានរៀល) របស់អង្គភាពអគ្គិសនីរតនគិរី ដឹកនាំដោយ លោក ហេង ពិសិដ្ឋ ប្រធានអង្គភាពអគ្គិសនីរតនគិរី ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»
ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គភាពអគ្គិសនីរតនគិរី ដែលតែងតែបានចូលរួមបរិច្ចាគថវិកា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជាបន្តបន្ទាប់ ក៏ដូចជាតែងតែចូលរួមវិភាគទានក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនទាំងក្នុងការងារសង្គម និងជាមួយរដ្ឋបាលខេត្ត ដែលទាំងនេះបានឆ្លុះបញ្ចាំងពីការចូលរួមប្រកបដោយឆន្ទៈនិងបេះដូងមនុស្សធម៌ពិតៗរបស់អង្គភាពអគ្គិសនីរតនគិរី ក្នុងការជួយដល់សង្គមជាតិរបស់យើង។
សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីសាខាមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញចូលរួមបរិច្ចាគផ្ទាល់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយមានក្រុមការងាររងចាំទទួលមូលនិធិរបស់សប្បុរសជនជារៀងរាល់ចាប់ពីពេលនេះ តទៅ ឬតាមរយៈគណនីរធនាគារអេស៊ីលីដាៈ
-ប្រាក់ដុល្លារៈ CRC-Rattanakiri Branch I (2600 10 789289 17)
-ប្រាក់រៀលៈ CRC-Rattanakiri Branch II (2600 04 407384 11)





No comments:
Post a Comment