ខេត្តឧត្តរមានជ័យ ៖ ដោយសារតែទប់កំហឹងមួយឆាវមិនបាន បុរសជាប្តីបានដុតបំផ្លាញផ្ទះខ្លួនឆេះខ្ទេច ព្រោះតែប្រពន្ធរត់ទៅដេកផ្ទះអ្នកជិតខាង ដើម្បីគេចពីប្តីវាយធ្វើបាប។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យជាប្តី មានឈ្មោះ ភាន់ ជា អាយុ៤២ឆ្នាំ។ រីឯប្រពន្ធឈ្មោះ វី ស៊ីណែត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ៕
Wednesday, March 26, 2025
ខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាង ទប់កំហឹងមិនបាន ដុតផ្ទះចោលឆេះខ្ទេច
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433


No comments:
Post a Comment