កិច្ចប្រជុំ ស្ដីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ - BNP

Breaking

Thursday, December 5, 2024

កិច្ចប្រជុំ ស្ដីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ

 

ថ្ងៃ០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពី ការពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងក្របខណ្ឌនៃការផ្ទេរមុខងារ ៥៥ ជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ ដោយមានការចូលរួមពី មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មន្ទីរមុខងារសាធារណៈខេត្ត មន្ទីរអប់រំ យុវជននិងកីឡាខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកៀនស្វាយ ព្រមទាំងការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយាល័យអប់រំ យុវជននិងកីឡា ការិយាល័យប្រតិបត្តិសុខាភិបាល តំណាងឲ្យរដ្ឋបាលក្រុងស្រុកទាំង១៣ នៃរដ្ឋបាលខេត្តកណ្តាល។









No comments:

Post a Comment

Pages