អគ្គិភ័យឆេះផ្ទះ០៥ខ្មងខូចខាតសរុបជាទឹកប្រាក់ប្រហែលជាង ២០ម៉ឺនដុល្លា - BNP

Breaking

Thursday, October 24, 2024

អគ្គិភ័យឆេះផ្ទះ០៥ខ្មងខូចខាតសរុបជាទឹកប្រាក់ប្រហែលជាង ២០ម៉ឺនដុល្លា

(បាត់ដំបង)ផ្ទះ០៥ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅចំណុចសំណង់ទី២ផ្សារកំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។


សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងទាំងស្រុងក្នុងនោះមាន!

 /១-ផ្ទះទៀម០១ខ្នងទំហំ ៤០x៦ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់ស័ង្កសី ខូចខាតទ្រព្យសម្បត្តិនិងលុយសរុបប្រហែល ០២ម៉ឺនដុល្លា ដែលម្ចាស់ផ្ទះឈ្មោះ មឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ។

 /២-ផ្ទះទៀម០១ខ្នងទំហំ ៥០.៥x៤០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ឆេះលុយសុទ្ធ ២៣០០០ដុល្លា និងទ្រព្យសម្បត្តិសរុបចំនួន ២០០០០ដុល្លា ដែលម្ចាស់ផ្ទះឈ្មោះ មាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ។

 /៣-ផ្ទះទៀមធ្វើអំពីឈើទំហំ  ៣០x១០ម៉ែត្រ ដំបូលប្រក់សង្ក័សី ឆេះប្រាក់ ២០០០ដុលា និងទ្រព្យសម្បត្តិប្រហែល ៣០០០០ដុល្លា ដែលម្ចាស់ផ្ទះឈ្មោះផាន់ ចំរើន ភេទ ស្រីអាយុ៥៣ឆ្នាំ។

/៤- ផ្ទះ០១ខ្នងទំហំ ៤០x១២ម៉ែត្រ ធ្វើអំពីឈើប្រក់សង្កសី ខូចខាតទ្រព្យសម្បត្តិជាង ១០០០០ដុល្លា ដែលម្ចាស់ផ្ទះឈ្មោះ ស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ។

៥/- ផ្ទះទៀម០១ខ្នងទំហំ ៤០x៩.៥០ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់ស័ង្កសី ឆេះលុយសុទ្ធប្រហែល ៥០០០០ដុល្លា ទ្រព្យសម្បត្តិប្រហែល ៧០០០០ដុល្លា និងរថយន្តលុចស៊ីស330ចំនួន០១គ្រឿង ដែលម្ចាស់ផ្ទះឈ្មោះ អុិន សារ៉េត ភេទប្រុស អាយុ ៥៧ឆ្នាំ។ ដែលការខូតខាតសរុបទាំងអស់ប្រហែលចំនួន ២២៥០០០ដុល្លា។


ក្នុងករណីអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ហើយករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុនៃការឆេះនៅឡើយទេ ពេលនេះកំពុងធ្វើការស្រាវជ្រាវបន្ត៕







 

No comments:

Post a Comment

Pages