ថ្ងៃចន្ទទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធផ្សេងៗ បានចុះពិនិត្យទីតាំងជាក់ស្តែងតាមសំណើស្នើសុំសាងសង់ចំណតទូករបស់លោក អ៊ួង ជាឈ័ង ដែលមានទីតាំងស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ក្រោយពិនិត្យឃើញទីតាំងជាក់ស្តែងលោក សុខ សុទ្ធី បានណែនាំដល់ម្ចាស់រីសតដែលកំពុងសាងសង់ និងសំណើសុំធ្វើចំណតទូកដូចខាងក្រោម:
-ទី១ ណែនាំម្ចាស់ទីតាំងដែលបានស្នើសុំវិនិយោគរីសត ស្ថិតក្នុងទីតាំងនេះត្រូវដាក់ពាក្យស្នើសុំរដ្ឋបាលខេត្តជាមុនសិន មុននឹងធ្វើការវិនិយោគ។
-ទី២ ចំពោះចំណតទូកដែលបានដាក់ពាក្យស្នើសុំសាងសង់មកកាន់រដ្ឋបាលខេត្ត និងបានចុះត្រួតពិនិត្យរួចរាល់ហើយនេះ រដ្ឋបាលខេត្ត នឹងបើកកិច្ចប្រជុំមួយទៀតនៅសាលាខេត្តជាមួយមន្រ្តីជំនាញ ដើម្បីសិក្សា អំពីផលប៉ះពាល់ផ្សេងៗមុននឹងអនុញ្ញាតឲ្យមានការសាងសង់ចំណតទូកនេះ។
-ទី៣ ម្ចាស់ទីតាំស្នើសុំវិយោគត្រូវចេះធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់៕




No comments:
Post a Comment