រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ - BNP

Breaking

Monday, June 14, 2021

រដ្ឋបាលខេត្តព្រះសីហនុ បន្តទទួលអំណោយពីសប្បុរសជនសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក CAO JIANJIANG អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំយកចំនួន ២៦.២០០ដុល្លាសហរដ្ឋអាមេរិកប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចំពោះការឧបត្ថម្ភថវិកា ដើម្បីចូលរួមក្នុងបេសកកម្មប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងបញ្ជូនវ៉ាក់សាំងមកខេត្តព្រះសីហនុ នៅប៉ុន្មានថ្ងៃខាងមុខនេះ។នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅទូទាំងខេត្ត។ក្នុងនោះរោងចក្រ និងសហគ្រាសក្នុងតំបន់សេដ្ឋកិច្ច ក៏ត្រូវបើកយុទ្ធនាការព្រមគ្នាតែម្តង។

តាមរយៈការចូលរួមអនុវត្តតាមការវិធានសុខាភិបាលគោលការណ៍”៣ការពារ ៣កុំ” របស់រាជរដ្ឋាភិបាលនិងវិធានការចាំបាច់ជាក់ស្តែងរបស់រដ្ឋបាលខេត្ត រួមទាំងការចាក់វ៉ាក់សាំងការពារជូនពលរដ្ឋ បញ្ហាជំងឺកូវីដ១៩ នឹងឈានទៅគ្រប់គ្រងបានវិញ។ ពេលនោះសេដ្ឋកិច្ចសង្គមនឹងវិលត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៅពេលខាងមុខ៕



 

No comments:

Post a Comment

Pages