ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីជំនាញ អ្នកពាក់ព័ន្ធ និងមន្រ្តីចត្តាឡីស័ក បានធ្វើការពិនិត្យ លេីនាវាទេសចរណ៍ចំនួន៥ ដែលប្រទេសវៀតណាមមិនអនុញ្ញាតអោយចត។ ហេីយកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ម្សិលមិញនេះ មាននាវាចំនួន២គ្រឿង ដែលបានធ្វើតេស្តរួចហេីយ និងមិនបានរកឃេីញមានមេរោគCovid-19 នោះទេ។ សូមបញ្ជាក់ថានាវាចំនួន២ ដែលបាបធ្វើតេស្តនេះ មិនមានភ្ញៀវទេសចរណ៍នោះទេ គឺមានតែនាវិក និងអ្នកបម្រើការនៅលេីនាវានេះ ។
ហេីយនៅវេលាម៉ោង១២:៤៥នាទី ថ្ងៃទី១៧ ខែមីនា នេះ មន្ត្រីជំនាញចត្តាឡីស័ក បាននឹងកំពុងធ្វើតេស្ត រកមេរោគCovid-19 ទៅនាវាចំនួន៣គ្រឿងទៀត ជាលទ្ធផលមិនមានរកឃេីញអ្នកមេរោគCovid-19ឡេីយ។ បន្ទាប់ពីធ្វើការពិនិត្យរួចមក នាវាទាំង៥គ្រឿង ត្រូវបានអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ អនុញ្ញាតអោយ ធ្វើដំណើរទៅកំពង់ផែស្វយ័តភ្នំពេញ។
សូមបញ្ជាក់ថា នាវាទាំង៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះអ្នកទេសចរ ៧៧នាក់, អ្នកបម្រើការងារ និងនាវិក ១២៣នាក់។
Tuesday, March 17, 2020
Home
ព័ត៌មានជាតិ
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំមន្រ្តីជំនាញ អ្នកពាក់ព័ន្ធ និងមន្រ្តីចត្តាឡីស័ក ធ្វើការពិនិត្យ លេីនាវាទេសចរណ៍ចំនួន៥ ដែលប្រទេសវៀតណាមមិនអនុញ្ញាតអោយចត
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំមន្រ្តីជំនាញ អ្នកពាក់ព័ន្ធ និងមន្រ្តីចត្តាឡីស័ក ធ្វើការពិនិត្យ លេីនាវាទេសចរណ៍ចំនួន៥ ដែលប្រទេសវៀតណាមមិនអនុញ្ញាតអោយចត
Subscribe to:
Post Comments (Atom)
Author Details
លោកអ្នកអាចទំនាក់ទំនង អង្គភាពសារព័ត៌មានយើងខ្ញុំតាមរយះទូរសព្ទ័លេខ 011622489-0973332433






No comments:
Post a Comment